សូមស្វាគមន៍ការចូលទស្សនាវិបសាយ
...........

អារម្មណ៍ដែលពោពេញដោយក្តីឈឺចាប់

...........ពេលខ្លះពួកគាត់ជាមាតាបិតា....ធ្វើ....ឬនិយាយអ្វីមួយធ្វើអោយអ្នកមិនសប្បាយចិត្ត....ប៉ុន្តែអ្នកត្រូវតែ​យល់ថា....ទោះក្នុងកាលៈទេសៈណាក៏ដោយ....ពួកគាត់នៅតែស្រលាញ់....និងគិតដល់អ្នកជានិច្ច....អ្នកនៅតែជាកែវភ្នែក....និងជាបេះដូងរបស់ពួកគាត់ជាដ៏រាប។

...........ពួកគាត់មានការឈឺចាប់ខ្លាំងណាស់....នៅពេលអ្នកសំលឹងពួកគាត់ក្នុងក្រសែភ្នែក​ដែលពោរពេញដោយសេចក្តីក្រោធ....ហើយចាត់ទុក​ពួកគាត់ដូចអ្នកដ៏ទៃ។....អ្នកក្រៅមើលងាយមើលស្រាល....ឬក៏ពេបជ្រាយពួកគាត់....ប៉ុន្តែទាំងអស់នេះមិនស្មើនឹងការឈឺ​ចាប់ដូចដែល....បុត្រធីតាជាទីស្រលាញ់....ដែលពួកគាត់ស្រលាញ់ស្មើជីវិត....ធ្វើអោយពួកគាត់​ទទួលនូវការមើលស្រាល....និងសើចពេបជ្រាយពីអ្នកដ៏ទៃនោះឡើយ។

..........ពួកគាត់សុខចិត្តទទួលសេចក្តីក្រោធ....ការឈឺចាប់....និងភាពអាក់អន់ស្រពន់ចិត្តរបស់​អ្នក....ដែលពួកគាត់បានធើ្វចំពោះអ្នក។....
ថាតើពួកគាត់មានការឈឹចាប់ប៉ុណ្ណា....នៅពេលដែលអ្នកខឹងក្រោធពួកគាត់ដោយសារបុត្រធីតាមិនបានយល់ពី​អារម្មណ៍របស់ពួកគាត់។